ការផ្គត់ផ្គង់ចំនីអាហារ


ផលិតផលចំនីអាហារគ្រៀម

ចំនីអាហារគ្រៀមគឺជាប្រភេទចំនីអាហារដែលធ្វើឡើងដោយការប្រើផ្សែងក្តៅដើម្បីដុតអោយឆ្អិន ហើយយកទៅសម្ងួតឲ្យអស់ជាតិទឹក។

សព្វថ្ងៃនេះ បុគ្គលិករបស់ក្រុមហ៊ុនយើងខ្ញុំ លោក អាក់អុគិ ដែលមានជំនាញខាងធ្វើសាច់គោងៀត កំពុងតែដំនើរការផលិតចំនីអាហារគ្រៀមនៅប្រទេសកម្ពុជាផងដែរ។

ចំនីអាហារគ្រៀមនេះត្រូវបានភោជនីយដ្ឋានមួយចំនួនយកធ្វើជាអាហារពិសារជាមូួយស្រាបៀរ មិនតែប៉ុណ្ណោះចំនីអាហារគ្រៀមក៏អាចយកធ្វើជាម្ហូបអាហារបានផងដែរ។


ផលិតផលចំនីអាហារសម្ងួត

ចំនីអាហារសម្ងួតគឺជាប្រភេទចំនីអាហារដែលធ្វើឡើងដោយការយកចំនីអាហារនោះទៅធ្វើឲ្យកក ហើយយកទៅសម្ងួតអោយអស់ជាតិទឹក។

ក្រុមហ៊ុនយើងខ្ញុំ ដោយមានការសហការពីក្រុមកសិករកម្ពុជាផងនោះ​ យើងមានគម្រោងផលិតនូវចំនីអាហារសម្ងួតនៅកម្ពុជា ដោយយកផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់យកមកផលិត។ ហើយនាពេលអនាគតយើងមានគម្រោងនាំយក ផលិតផលដែលផលិតនៅកម្ពុជាទៅចែកចាយបន្តនៅប្រទេសជប៉ុនទៀតផង។